PLEASE VISIT DESKTOP SITE
232609528_352608449671478_5474671917243724504_n.jpg

PARTNERSHIPS: US

moft_logo.png

ប្រសិនបើអ្នកកំពុងស្ថិតនៅទីនេះ ពួកយើងស្គាល់អ្នក។ ប្រហែលជាអ្នកតែងតែធ្វើដំណើរ ឬប្រហែលជាអ្នកចង់ផ្លាស់ប្តូរទេសភាពក្នុងការិយាល័យរបស់អ្នក។ ប្រហែលជាអ្នកតែងតែសុបិនចង់ស្ពាយកាបូបរបស់អ្នកធ្វើដំណើរទូទាំងទ្វីបអឺរ៉ុប ឬប្រហែលជាអ្នកគឺជាអ្នកជំំនួញដ៏ជោគជ័យម្នាក់។ មិនថាអ្នកជាអ្នកណាទេ តែមានរឿងមួយដែលយើងដឹងអំពីអ្នក៖ អ្នកប្រថ្នាចង់បានសមត្ថភាពដែលបង្កើតផលិតភាពការងាររបស់អ្នកគ្រប់ទីកន្លែងដូចច្នេះអ្នកមមានសេរីភាពក្នុងការឆ្ពោះទៅរកមហិច្ឆតារបស់អ្នក។ ពួកយើងក៏ដូចអ្នកដែរ។ នោះហើយជាមូលហេតុដែលនាំឲយើងបង្កើត MOFT ។ សម្ភារៈការងារមួយចំនួនគឺមានសភាពរឹង សំពីងសំពោង និងធ្ងន់ពេកដែលជាហេតុផលធ្វើឲអ្នកជាប់គាំងនៅនឹងមួយកន្លែង។ យើងចង់បង្កើតសម្ភារៈមួយចំនួនដែលមានភាពបត់បែន មានមុខងារច្រើនមុខ និងមិនរំខានដែលអាចឲយើងយកតាមខ្លួនយ៉ាងងាយ ហើយយើងអាចបង្កើនផលិតភាពការងារបានគ្រប់ទីកន្លែងមិនថាយើងនៅទីណា។

 

យើងមានកិត្តិយសដែលបានក្លាយជាផលិតផលមួយដែលទទួលបានជោគជ័យបំផុតក្នុងនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ Kickstarter និងទទួលបានពានរង្វាន់ iF Design Award សម្រាប់ឆ្នាំ ២០២០ ។

LAPTOP | TABLET | SMARTPHONE​

Untitled design (11).png
Untitled design (10).png
Untitled design (12).png
337.png

THE INVISIBLE LAPTOP STAND.

ឧបករណ៍ចល័តបានផ្តល់ឱ្យយើងនូវភាពបត់បែនក្នុងការធ្វើការងារនៅគ្រប់ទីកន្លែងប៉ុន្តែជាមួយនឹងសេរីភាពនោះអាចមានភាពមិនស្រួលដូចជាធ្វើឲឈឺស្មានិងក, ឥរិយាបថដែលមិនត្រឹមត្រូវដូចជាខ្នងចង្កេះនិងឈឺសាច់ដុំ។ ដោយសារតែទម្រកុំព្យូទ័រសំំពីងសំំពោងដែលកំពុងជន់លិចទីផ្សារ បេសកកម្មរបស់យើងគឺបង្កើតនូវអ្វីដែលស្រាល ងាយស្រួលយកតាមខ្លួន និងមើលមិនឃើញ។ យើងមានមោទនភាពក្នុងការនាំយកវត្តមមានទម្រកុំព្យូទ័រម៉ាក MOFT ដែលបានទទួលពានរង្វាន់ iF Design Award សម្រាប់ឆ្នាំ ២០២០ និងជាទម្រកុំព្យូទ័រដែលលក់ដាច់ជាងគេនៅលើ Kickstarter.

Untitled design (10).png

ស្វាគមន៏អនាគតវត្តមាននៃសម្ភារៈដែលអាចយកតាខ្លួនបាន។ MOFT Carry Sleeve កំពុងស្រមៃម្តងទៀតទៅដល់ laptop sleeve ពីមុនជាមួយនឹងការរចនាម៉ូដប្រកបដោយភាពច្នៃប្រឌិត 4-in-1។ គម្របដៃជើងទម្រ laptop មួយនេះបានផ្តល់នូវសុវត្ថិភាពនិងការការពារយ៉ាងពេញលេញ ជើងទម្រ laptop មានអត្ថប្រយោជន៏យ៉ាងច្រើនសម្រាប់ឥរិយាបថអង្គុយធ្វើការ ងាយស្រួលក្នុងការផ្ទុកសម្ភារៈមួយចំនួន និងរូបរាងមួយដែលផ្តល់ឲអ្នកនូវ style មួយដែលមានភាពលេចធ្លោ។

THE CARRY SLEEVE.

Untitled design (10).png

ជួបជាមូយជើងទម្រម៉ូដថ្មីនិងដំបូងគេបង្អស់ Sit-Stand Desk, MOFT Z។ មានការបំផុសគំនិតដោយរចនាសម្ពន្ធ័ origami Z ជើងទម្រ Sit-Stand Desk ផ្តល់នូវទមម្ររបៀបឈរមួយ និងរបៀបអង្គុយបួន។ វាជួយផ្តល់នូវផាសុខភាពនៃឥរិយាបថធ្វើការ ក្នុងកំឡុងពេលអ្នកកំពុងតែមមាញញឹកនឹងផលិតភាពការងារប្រចាំថ្ងៃ។

THE SIT-STAND DESK.

Untitled design (10).png

យើងបង្កើត MOFT Float ជាមួយនឹងរចនាបទច្នៃប្រឌិតថ្មី រចនាដោយមានបម្ពាក់ត្រចៀកពីរ។ វាមានរាងស្តើងដែលត្រូវបានរចនាឲមានលក្ខណៈសមស្របនឹងអេក្រង់រហូតដល់ ៣.១៥ អ៊ីញសម្រាប់ការទស្សនាប្រកបដោយផាសុខភាពមិនថាអ្នកនៅទីណាក៏ដោយ។ វានឹងបង្ហាញខ្លួនរៀងរាល់ពេលអ្នកត្រូវការវា ហើយវានឹងបាត់ទៅវិញនៅពេលណាដែលអ្នកមមិនត្រូវការវា។

THE FLOAT.

Untitled design (11).png

ជាមួយនឹង MOFT Snap Tablet Stand អ្នកនឹងមិនជាប់គាំងនៅក្នុង Landscape Mode ម្តងទៀតឡើយ។ ដាក់វាក្នុងឧបករណ៏របស់អ្នក ហើយអ្នកអាចបង្វិលវាបាន៦របៀបផ្សេងគ្នាសម្រាប់ផ្ទៃរូបភាពធម្មជាតិដ៏ល្អប្រណិត។ ធ្វើពីស្បែក vegan ដែលទន់និងមេដែករឹងមាំ វាមានភាពងាយស្រួល និងជឿនលឿនបំផុតដែលត្រូវនឹងស្ទីលរបស់អ្នក។

THE SNAP TABLET STAND.

Untitled design (11).png

ដោះលែងខ្លួនអ្នកពីការចាក់សោររបស់ផ្ទៃអេក្រង់ Landscape mode ជាមួយ MOFT X Invisible Tablet Stand. មាន ៦ របៀបផ្សេងគ្នាដ៏គួរឲទាក់ទាញសម្រាប់ការផ្លាស់ប្តូរ Portrait modes និង Landscape modes ដែលផ្តល់ជូនលោកអ្នកនូវគុណភាពរូបភាពដ៏អស្ចារ្យ និងងាយស្រួលអានក្នុងពេលតែមួយ។

THE INVISIBLE TABLET STAND.

Untitled design (11).png

With the MOFT Snap Tablet Stand, you'll never be stuck in Landscape Mode again. Snap it on your device, rotate it in 6 different viewing angles for a more natural viewing experience. Made of soft vegan leather and strong magnets, it’s also a comfortable and sophisticated grip that matches your style.

THE SNAP TABLET STAND.

Untitled design (11).png
Untitled design (12).png

ប្រែក្លាយទូរស័ព្ទរបស់អ្នកទៅជាកាបូបដៃភ្លាមៗ។ ដោយផ្អែកលើការច្នៃប្រឌិតថ្មីបែប classic នៃទម្រទូរស័ព្ទដ៏ល្បី MOFT X stand, MOFT Snap-On ស៊េរីថ្មីប្រើមេដែកពីរដើម្បីធានាការភ្ជាប់ដោយសុវត្ថិភាពទៅនឹង iPhone 12 និងស៊េរីដទៃទៀត។ ការរចនាបត់ដែលស្របតាមផ្នត់គំំនិត និងការបត់បែន-ខ្ទាស់វាបើក បញ្ឈរវា ហើយផ្តេកវាទៅក្រោយ។ ជំនួយការថ្មីដ៏មានឥទ្ធិពលក្នុងជីវិតឌីជីថលរបស់អ្នក។

THE SNAP ON STAND AND WALLET.